សូមស្វាគមន៍ កាសែត គេហទំព័រ មានជ័យញូវ / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ:លោក​ លោក រាជ្យ វុត្ថា ទីស្នាក់ការស្ថិតនៅផ្ទះលេខ០៣ ផ្លូវទំនប់៧មករា ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ / Tele: 0973909678 / 012913999

សូមស្វាគមន៍ www.kaset-ning-k-meancheynews.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ : លោក រាជ្យ វុត្ថា ទីស្នាក់ការស្ថិតនៅផ្ទះលេខ០៣ ផ្លូវទំនប់៧មករា ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ / Tele: 0973909678 / 012913999

Sunday, September 6, 2026

វេទិកាខ្សែច្រវាក់ផ្គត់ផ្គង់ ឆ្នាំ២០២៦ តភ្ជាប់ដោយផ្ទាល់រវាងអ្នកដាំដុះ អ្នកផលិតកែច្នៃ ទៅកាន់អ្នកចែកចាយ អ្នកបញ្ជាទិញ និងអ្នកផ្តល់ហិរញ្ញប្បទាន

ចំនួនអ្នកទស្សនា: Views

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាខ្សែច្រវាក់ផ្គត់ផ្គង់ ឆ្នាំ២០២៦» (TheSupplyChainForum2026) ដែលរៀបចំឡើងក្នុងគោលបំណងបង្កើនការតភ្ជាប់ដោយផ្ទាល់របស់សិប្បកម្មក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យម ជាមួយបណ្តាញចែកចាយ អ្នកបញ្ជាទិញសក្តានុពល ផ្សារទំនើប និងថ្នាលពាណិជ្ជកម្មឌីជីថល ព្រមទាំងសម្រួលដល់ការទទួលបានសេវាសាធារណៈសំខាន់ៗរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ។

Friday, September 4, 2026

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចែករំលែកការផ្សាយរបស់សារព័ត៌មានបារាំង ពីស្ថានភាពព្រំដែនកម្ពុជា-ថៃ, កុមារភៀសសិកនិយាយថា «ខ្ញុំនឹកផ្ទះរបស់ខ្ញុំ, រាល់ថ្ងៃ ខ្ញុំសុបិនចង់ត្រឡប់ទៅផ្ទះវិញ»

ចំនួនអ្នកទស្សនា: Views



ឯកឧត្តម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចែករំលែកការចេញផ្សាយរបស់សារព័ត៌មានបារាំងមួយទៀត ដោយបានចុះផ្សាយព័ត៌មាន អំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ បន្ថែមពីលើកាសែត Le Monde, La Liberation, Le Figaro នោះ គឺទីភ្នាក់ងារព័ត៌មានបារាំង Agence France Press (AFP)។

«ខ្ញុំនឹកផ្ទះរបស់ខ្ញុំ»៖ ប្រជាពលរដ្ឋកម្ពុជាដែលត្រូវភៀសខ្លួន ដោយសារជម្លោះ ចាប់ផ្តើមកសាងជីវិតឡើងវិញ «I miss my home’: Cambodians displaced by conflict start over» ជាចំណងជើងនៃអត្ថបទទីភ្នាក់ងារសារព័ត៌មាន AFP។ ខាងក្រោម ខ្ញុំសូមសង្ខេបខ្លីនៃខ្លឹមសារ https://www.yahoo.com/news/world/articles/miss-home-cambodians-displaced-conflict-023152876.html។ អត្ថបទរបស់ AFP នឹងត្រូវសារព័ត៌មាននានានៅលើពិភពលោកយកទៅផ្សព្វផ្សាយបន្ត។

«រាល់ថ្ងៃ ខ្ញុំសុបិនចង់ត្រឡប់ទៅផ្ទះវិញ» នេះជាសំឡេងដ៏ឈឺចាប់របស់ជនភៀសសឹកកម្ពុជា ដែលរហូតមកដល់ពេលនេះ នៅតែមិនអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញបាន។ អ្នកស្រី កែវ សុធារី អាយុ ៣៩ឆ្នាំ មកពីភូមិបឹងត្រកួន បានប្រាប់ AFP ទាំងទឹកភ្នែកថា៖ «ថៃបានយកផ្ទះរបស់ខ្ញុំ។ ខ្ញុំមិនចង់និយាយអំពីវាទេ។ ពេលខ្ញុំនិយាយអំពីវា ខ្ញុំទប់ទឹកភ្នែកមិនបានទេ»

ចំណែកអ្នកស្រី អ៊ឺម ជ្រែប អាយុ ៤៨ឆ្នាំ បាននិយាយថា៖ «ខ្ញុំនៅតែនឹកផ្ទះរបស់ខ្ញុំ ព្រោះអ្វីៗដែលខ្ញុំបានកសាងអស់រយៈពេល ២០ ឬ ៣០ ឆ្នាំ គឺនៅទីនោះទាំងអស់» ហើយអ្នកស្រីបានហៅទាហានថៃដែលកាន់កាប់ទីនោះថា «ចោរ»

AFP រាយការណ៍ថា ប្រជាពលរដ្ឋកម្ពុជាជាង ២០,០០០នាក់ នៅតែមិនអាចត្រឡប់ ទៅលំនៅឋានរបស់ពួកគេបាន ដោយសារកងទ័ពថៃគ្រប់គ្រងទីតាំងដែលពួកគេធ្លាប់រស់នៅ។ AFP ក៏បានឃើញផ្លូវទៅភូមិបឹងត្រកួនត្រូវបានបិទដោយកុងតឺន័រ និងលួសបន្លាដែលដំឡើងដោយកងកម្លាំងថៃ។

ទោះបីរាជរដ្ឋាភិបាលកម្ពុជាបានសាងសង់ «ភូមិរង់ចាំ» និងផ្ទះថ្មីជាង ៣,០០០ខ្នង ដើម្បីផ្តល់ជម្រកសមរម្យដល់គ្រួសារភៀសសឹកក៏ដោយ ផ្ទះថ្មីអាចផ្តល់ទីជម្រក ប៉ុន្តែមិនអាចជំនួសផ្ទះដែលពួកគេចង់វិលត្រឡប់ទៅរស់នៅវិញបានឡើយ។

ដូចដែលលោក Tom Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានប្រាប់ AFP៖ ពួកគេ «មានសិទ្ធិវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ»

សូមអានអត្ថបទតំណរភ្ជាប់៖ https://www.yahoo.com/news/world/articles/miss-home-cambodians-displaced-conflict-023152876.html

 

Thursday, September 3, 2026

អាជ្ញាធរជាតិអប្សរា ដំឡើងកៅអីសម្រាប់ឱ្យភ្ញៀវទេសចរ បានអង្គុយសម្រាក នៅតាមប្រាសាទមួយចំនួន ក្នុងរមណីយដ្ឋានអង្គរ

ចំនួនអ្នកទស្សនា: Views

(សៀមរាប)៖ ក្នុងឆ្នាំ២០២៦នេះ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌នៃអាជ្ញាធរជាតិអប្សរា បានរៀបចំដំឡើងកៅអី នៅតាមប្រាសាទបុរាណសំខាន់ៗ និងទីតាំងចាំបាច់នានាមួយចំនួន ក្នុងរមណីយដ្ឋានអង្គរ ដើម្បីឱ្យភ្ញៀវទេសចរ បានអង្គុយសម្រាកយកកម្លាំង បំបាត់ភាពនឿយហត់នៅពេលដើរទស្សនា ពីប្រាសាទមួយទៅប្រាសាទមួយ។ ពិសេសគឺទេសចរវ័យចំណាស់ ក្មេងតូចៗ និងជនពិការ អាចអង្គុយរង់ចាំ ឬអង្គុយទស្សនាប្រាសាទពីចម្ងាយបានដោយក្តីរីករាយ។

Wednesday, September 2, 2026

អភិបាលខេត្តកំពង់ស្ពឺ ចុះពិនិត្យផ្ទាល់ និងណែនាំឱ្យមន្ទីរជំនាញពន្លឿនការអន្តរាគមន៍នាំទឹកទៅសង្គ្រោះស្រូវពលរដ្ឋជិត ៦ម៉ឺនហិកតា ក្រោយរងផលប៉ះពាល់ដោយកូនរដូវប្រាំងអូសបន្លាយ

ចំនួនអ្នកទស្សនា: Views



(កំពង់ស្ពឺ)៖ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានធ្វើការក្រើនរំឭក និងជំរុញដល់មន្ទីរជំនាញពាក់ព័ន្ធឱ្យពន្លឿនការនាំទឹកទៅសង្គ្រោះស្រូវពលរដ្ឋដែលរងផលប៉ះពាល់ ជិត ៦ម៉ឺនហិកតា នៅតាមបណ្តាក្រុង ស្រុកទាំង៩ នៃខេត្តកំពង់ស្ពឺ ក្រោយរងផលប៉ះពាល់ដោយកូនរដូវប្រាំងអូសបន្លាយ និងឥទ្ធិពលបាតុភូតអេលីញូ។

Tuesday, September 1, 2026

ឯកឧត្តម ឃួង ស្រេង ដឹកនាំប្រតិភូចូលរួម “សន្និសិទ្ធពិភពលោកលើកទី១១ របស់សម្ព័ន្ធភាពសម្រាប់សុខុមាលភាពទីក្រុង និងទទួលពានរង្វាន់ប្រចាំឆ្នាំ២០២៦ របស់អង្គការសុខភាពពិភពលោក

ចំនួនអ្នកទស្សនា: Views

នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ នាទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រតិភូចូលរួម “សន្និសិទ្ធពិភពលោកលើកទី១១ របស់សម្ព័ន្ធភាពសម្រាប់សុខុមាលភាពទីក្រុង និងទទួលពានរង្វាន់ប្រចាំឆ្នាំ២០២៦ របស់អង្គការសុខភាពពិភពលោក លើកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍តាមរយៈការអនុវត្តគម្រោង “ការដឹកជញ្ជូនមានសុវត្ថិភាព សកម្ម និងលើកកម្ពស់សុខភាព៖ ការជំរុញសុខភាព និងការកាត់បន្ថយវិសមភាពក្នុងការធើ្វដំណើរក្នុងទីក្រុង” (The 11th Global Conference of the Alliance for Healthy Cities and the 2026 WHO Healthy Cities Recognition Awards)។

Monday, August 31, 2026

រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីប្រកាសសមាសភាពគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រុង-ស្រុក ទូទាំងខេត្តកណ្តាល

ចំនួនអ្នកទស្សនា: Views

កណ្តាល ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) ក្រុង-ស្រុក ទូទាំងខេត្តកណ្តាល ដែលបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត កងកម្លាំងមានសមត្ថកិច្ច មន្ទីរ-អង្គភាពពាក់ព័ន្ធ និងមន្ត្រីរាជការជាច្រើនរូប។

Sunday, August 30, 2026

រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំដំណើរទស្សនកិច្ចសិក្សាជូនមន្ត្រីរាជការ និងបុគ្គលិកហាត់ការ ឆ្ពោះទៅខេត្តសៀមរាប

ចំនួនអ្នកទស្សនា: Views



(ពោធិ៍សាត់)៖ ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈ ពង្រីកការយល់ដឹងស៊ីជម្រៅលើកិច្ចការងាររដ្ឋបាល និងបង្កើតស្មារតីសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំ រដ្ឋបាលខេត្តពោធិ៍សាត់បានរៀបចំដំណើរទស្សនកិច្ចសិក្សាដ៏មានសារៈសំខាន់មួយ ជូនដល់មន្ត្រីរាជការ និងបុគ្គលិកហាត់ការ ឆ្ពោះទៅកាន់តំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។

Friday, August 28, 2026

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ សន្តិភាព និងការអភិវឌ្ឍដែលចំណាយពេលរាប់ទសវត្សរ៍ អាចត្រូវបំផ្លាញក្នុងរយៈពេលដ៏ខ្លី ហើយការកសាងសន្តិភាពឡើងវិញ បន្ទាប់ពីបាត់បង់ទៅ គឺជារឿងដ៏លំបាក

ចំនួនអ្នកទស្សនា: Views

 

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានកត់សម្គាល់ថា ការកើតមានជម្លោះកាន់តែច្រើនឡើងនៅទូទាំងពិភពលោក រួមទាំងក្នុងតំបន់ផងដែរ ​បានរំលឹកដល់យើងទាំងអស់គ្នា អំពីភាពផុយស្រួយនៃសន្តិភាព​ ​ខណៈការអភិវឌ្ឍដែលចំណាយពេលរាប់ទសវត្សរ៍ អាចត្រូវបំផ្លាញក្នុងរយៈពេលដ៏ខ្លី ហើយការកសាងសន្តិភាពឡើងវិញ បន្ទាប់ពីបាត់បង់ទៅ គឺជារឿងដ៏លំបាកបំផុត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយគណៈប្រតិភូសន្និសីទប្រធានសភានៃអន្តរសភា

ចំនួនអ្នកទស្សនា: Views

នៅរសៀលថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទទួលជួបគណៈប្រតិភូសន្និសីទប្រធានសភានៃអន្តរសភា ដឹកនាំដោយលោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusaf Raza Gillani) ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC)។

Thursday, August 27, 2026

ក្រុម (AOT KH HOM) ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន និងធ្វើផ្លូវលើទឹកដីកម្ពុជា និងការកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ

ចំនួនអ្នកទស្សនា: Views

សេចក្តីប្រកាសព័ត៌មាន

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

Wednesday, August 26, 2026

កម្ពុជា បន្តបញ្ជូនកងទ័ពមួកខៀវ ជិត២០០នាក់ ចេញទៅបំពេញបេសកកម្មមនុស្សធម៌ នៅអាហ្វ្រិកកណ្ដាល ក្នុងខួប២០ឆ្នាំ នៃការចូលរួមរក្សាសន្តិភាពក្រោមឆត្រ UN

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ រដ្ឋាភិបាលកម្ពុជា បានបន្តបញ្ជូនកងកម្លាំងវិស្វកម្មកម្ពុជា ចំនួន ១៨៤នាក់ ក្នុងនោះមានយោធិនជានារី ២៨នាក់ ស្មើនឹង១៥ភាគរយ ជាកងប្ដូរវេន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល ក្រោមឆត្រអង្គការសហប្រជាជាតិ (UN)។ ការចាត់បញ្ជូនកងទ័ពមួកខៀវនេះ ធ្វើឡើងចំពេលដែលកម្ពុជាប្រារព្ធខួប ២០ឆ្នាំ នៃការចូលរួមចំណែកយ៉ាងសកម្មក្នុងប្រតិបត្តិការរក្សាសន្តិភាពសកលលោក។

Tuesday, August 25, 2026

ខេត្តប៉ៃលិន ដាំដើមឈើចម្រុះជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

ចំនួនអ្នកទស្សនា: Views



នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន រួមជាមួយលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង ៣ប្រភេទ អភិបាល ក្រុង/ស្រុក មេឃុំ/ចៅសង្កាត់ មេភូមិ យុវជន សសយក ខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋបានអញ្ជើញចូលរួមដាំដើមឈើចម្រុះ ចំនួន ២៥០០ដើម ស្ថិតក្នុងភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីអបអរសាទរ រុក្ខទិវា ៩ កក្កដា លើកទី៣១។

Monday, August 24, 2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា

ចំនួនអ្នកទស្សនា: Views

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុតឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី៦ របស់គណៈកម្មការ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាអនុប្រធាន និងជាសមាជិក សមាជិកានៃគណៈកម្មការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅព្រះរាជាណាចក្រកម្ពុជា។

Sunday, August 23, 2026

ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ២ខ្នង ស្មើនឹង ១២បន្ទប់ និងសមិទ្ធផលនានា នៅស្រុកពារាំង ខេត្តព្រៃវែង

ចំនួនអ្នកទស្សនា: Views

(ព្រៃវែង)៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ២ខ្នង ស្មើនឹង ១២បន្ទប់ និងសមិទ្ធផលនានា នៅអនុវិទ្យាល័យ និងសាលាបឋមសិក្សាព្រៃស្នៀត ស្ថិតនៅឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។

Friday, August 21, 2026

អភិបាលខេត្តបាត់ដំបង ប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជាង ៣,៧០០ បណ្ណ ជូនប្រជាពលរដ្ឋនៅស្រុករតនមណ្ឌល

ចំនួនអ្នកទស្សនា: Views

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣,៧០៤ បណ្ណ ជូនប្រជាពលរដ្ឋ ១,៧៧៩ គ្រួសារ មកពី៦ភូមិ ក្នុងឃុំអណ្ដើកហែប និងឃុំត្រែង ស្រុករតនមណ្ឌល។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលាស្រុករតនមណ្ឌល។

Thursday, August 20, 2026

អភិបាលខេត្តតាកែវ ប្រគល់ផ្ទះអំណោយសម្ដេចតេជោ ជូនអតីតយុទ្ធជនម្នាក់ នៅស្រុកទ្រាំង

ចំនួនអ្នកទស្សនា: Views

(តាកែវ)៖ ផ្ទះមួយខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងត្រូវបានកសាងឡើងដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ចុះប្រគល់ជូនដល់លោក ម៉ាន សុខ ដែលជាអតីតយុទ្ធជន រស់នៅភូមិអណ្តែងសាំងជ្វា ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦។

Wednesday, August 19, 2026

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ «ភាពលឿនមិនអាចបំផ្លាញភាពត្រឹមត្រូវបានឡើយ»

ចំនួនអ្នកទស្សនា: Views

រាជធានីភ្នំពេញ ៖ ដើម្បីពង្រឹងគុណភាពព័ត៌មាន និងលើកកម្ពស់កិត្តិយសរបស់អ្នកសារព័ត៌មានក្នុងយុគសម័យឌីជីថល ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងជំនួបតម្រង់ទិសការងារជាមួយអ្នកសារព័ត៌មាន និងអ្នកប្រតិបត្តិការវិស័យសោតទស្សន៍ជាង ១០០ នាក់ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នាទីស្តីការក្រសួងព័ត៌មាន។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់យ៉ាងច្បាស់ថា៖

«ភាពរហ័សរហួន មិនអាចយកមកធ្វើជាលេសនៃការផ្សព្វផ្សាយព័ត៌មានមិនពិត ឬខ្វះការផ្ទៀងផ្ទាត់បានឡើយ។ អត្ថបទព័ត៌មានដែលមានតម្លៃ គឺជានិមិត្តរូបនៃភាពស្មោះត្រង់ ភាពត្រឹមត្រូវ និងប្រភពច្បាស់លាស់។»

ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឱ្យអ្នកសារព័ត៌មានជៀសវាងដាច់ខាតនូវការប្រើប្រាស់រូបភាព ឬខ្លឹមសារដែលបន្ទាបបន្ថោក ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។ ផ្ទុយទៅវិញ លោកបានបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយត្រូវតែជា «កញ្ចក់ឆ្លុះ» ដែលចូលរួមលើកតម្កើងតម្លៃ សីលធម៌ និងអត្តសញ្ញាណដ៏ផូរផង់របស់ស្ត្រី និងសង្គមជាតិ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ការទាក់ទាញការចាប់អារម្មណ៍ពីអ្នកអាន ឬអ្នកទស្សនា គឺជាគោលដៅមួយ ប៉ុន្តែ មិនមែនជាគោលដៅតែមួយគត់នោះទេ។ រាល់មាតិកាដែលផ្សព្វផ្សាយចេញទៅ ត្រូវតែគិតគូរជាអាទិភាពពីផលប៉ះពាល់ចំពោះបុគ្គល គ្រួសារ និងសង្គមទាំងមូល។

ឯកឧត្តម នេត្រ ភក្ត្រា បានសម្តែងនូវជំនឿចិត្តយ៉ាងមុតមាំថា ការជួបជុំ និងតម្រង់ទិសជាបន្តបន្ទាប់នេះ នឹងក្លាយជាកម្លាំងចលករជួយឱ្យអង្គភាពសារព័ត៌មានទាំងអស់ រួមគ្នាកសាងសង្គមព័ត៌មានមួយដែលមានគុណភាព ផ្អែកលើតុល្យភាព ការទទួលខុសត្រូវ និងការគោរពសិទ្ធិមនុស្ស។

លោកក៏បានបញ្ជាក់ថា អ្នកសារព័ត៌មានដែលមានអាជីពខ្ពស់ មិនមែនទាក់ទាញដោយសារភាពជ្រួលច្របល់នោះទេ ប៉ុន្តែទាក់ទាញដោយសារ «ជំនឿទុកចិត្ត» ពីសាធារណជន។

គួរបញ្ជាក់ថា ក្នុងជំនួបនេះក៏មានការចូលរួមពីសហការីសារព័ត៌មានសានព្រហ្ម ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងវិជ្ជាជីវៈសារព័ត៌មាន ដើម្បីលើកកម្ពស់សីលធម៌សង្គម និងការពារតម្លៃសិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជា៕


Tuesday, August 18, 2026

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនី

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញ​សំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី១១ ចំនួនជាង១ពាន់នាក់។ ពិធី​សំណេះសំណាលនេះ ធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

Monday, August 17, 2026

ក្រសួងទេសចរណ៍ និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់ជំនាញ និងជំរុញសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បានអនុញ្ញាតជូន លោកឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើន។