សូមស្វាគមន៍ កាសែត គេហទំព័រ មានជ័យញូវ / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ:លោក​ លោក រាជ្យ វុត្ថា ទីស្នាក់ការស្ថិតនៅផ្ទះលេខ០៣ ផ្លូវទំនប់៧មករា ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ / Tele: 0973909678 / 012913999

សូមស្វាគមន៍ www.kaset-ning-k-meancheynews.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ : លោក រាជ្យ វុត្ថា ទីស្នាក់ការស្ថិតនៅផ្ទះលេខ០៣ ផ្លូវទំនប់៧មករា ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ / Tele: 0973909678 / 012913999

Thursday, September 21, 2023

ក្រសួងប្រៃសណីយ៍ ផ្សព្វផ្សាយអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទលើប្រព័ន្ធអនឡាញ ជូនមន្ត្រីនៅមន្ទីរប្រៃសណីយ៍ខេត្តកណ្តា

ចំនួនអ្នកទស្សនា: Views

(កណ្ដាល)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានរៀបចំផ្សព្វផ្សាយអនុសញ្ញាស្តីពី ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ និងការងារបញ្ជ្រាបយេនឌ័រ ការផ្សព្វផ្សាយស្ដីពីការលំបាត់រំលោភបំពានតាមប្រព័ន្ធអនឡាញ និងការជួញដូរមនុស្ស។

កម្មវិធីនេះបានធ្វើឡើងនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ដែលជាសិក្ខាសាលាផ្សព្វផ្សាយ និងតាមដានការអនុវត្តអនុសញ្ញា (ស៊ី.ដ) និងអនុសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ជូនដល់មន្ត្រីរាជការនៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកណ្តាល។

លោកស្រី ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា ដើម្បីអនុវត្តគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីតម្រង់ទិសដល់ការអនុវត្ត និងកិច្ចសហការ ចំពោះអង្គភាពពាក់ព័ន្ធដើម្បីបន្តអភិវឌ្ឍ ធនធានមនុស្ស និងបង្កើនការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្តគ្រប់កម្រិត ស្របតាមដំណើរវិវឌ្ឍន៍ថ្មីៗនៅកម្ពុជា លើការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបណ្ដាញព័ត៌មានសង្គម តាមរយៈការដាក់បញ្ចូលបញ្ហាយេនឌ័ររវាងស្ត្រី និងបុរស នៅក្នុងកម្មវិធីសកម្មភាពនានាគ្រប់កម្រិតជំនាញ ក្នុងវិស័យ ក្នុងគោលបំណងធានាថា រាល់សកម្មភាព ដែលបានគ្រោងទុក ស្រ្តីនឹងទទួលបានដោយស្មើភាពនូវអត្ថប្រយោជន៍ស្មើគ្នា និងចូលរួមទប់ស្កាត់រាល់សកម្មភាពសង្គមទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់សីលធម៌ វប្បធម៌ ប្រពៃណីជាតិ និងតម្លៃស្ត្រីខ្មែរ។

លោកស្រី រស់ សូរក្ខា រដ្ឋលេខាធិការ និងប្រធានក្រុមការងារទទួលបន្ទុកការងារក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា គោលបំណងអង្គសិក្ខាសាលាពេលនេះ ដើម្បីផ្សព្វផ្សាយអនុសាសន៍១២ ចំណុចរបស់សម្ដេចតេជោ ហ៊ុន សែន និងផ្សព្វផ្សាយអនុសញ្ញាស្តីពី ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ ហើយនឹងការងារបញ្ជ្រាបយេនឌ័រ ការផ្សព្វផ្សាយស្ដីពីការលំបាត់រំលោភបំពានតាមប្រព័ន្ធអនឡាញ និងការជួញដូរមនុស្ស។

សូមជម្រាបថា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី គឺជាយន្តការជាតិមួយ ដែលតាមដាននូវការអនុវត្តអនុសាសន៍ និងការងារបញ្ជ្រាបយេនឌ័រគ្រប់ក្រសួងមន្ទីរស្ថាប័នទាំងអស់ ហើយក្រុមការងារដែលចុះមកធ្វើការផ្សព្វផ្សាយនាពេលនេះ គឺជាក្រុមការងារមួយនៅក្នុងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្រាប់ធ្វើការងារតាមមន្ទីរមួយៗ ក្នុងការប្រមូលរបាយការណ៍ រាយការណ៍ទៅក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី៕

0 Comments:

Post a Comment