គេហទំព័រ មានជ័យញូវ
សូមស្វាគមន៍ កាសែត គេហទំព័រ មានជ័យញូវ / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ:លោក​ លោក រាជ្យ វុត្ថា ទីស្នាក់ការស្ថិតនៅផ្ទះលេខ០៣ ផ្លូវទំនប់៧មករា ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ / Tele: 0973909678 / 012913999

សូមស្វាគមន៍ www.kaset-ning-k-meancheynews.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ : លោក រាជ្យ វុត្ថា ទីស្នាក់ការស្ថិតនៅផ្ទះលេខ០៣ ផ្លូវទំនប់៧មករា ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ / Tele: 0973909678 / 012913999

Tuesday, November 12, 2024

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្ដគ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមពន្លឿនអត្រាគ្របដណ្តប់អនាម័យជនបទនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង ឈានទៅសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល

ចំនួនអ្នកទស្សនា: Views
kkkថ្ងៃខែចេញផ្សាយ៖ November 12, 2024  ព័ត៌មានជាតិ  No comments

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកទឹកចិត្ដដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមសហការ និងយកចិត្តទុកដាក់កាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីជំរុញ និងពន្លឿនអត្រាគ្របដណ្តប់អនាម័យជនបទនៅកម្ពុជា បានកាន់តែប្រសើរឡើង និងឈានទៅសម្រេចតាមគោលដៅនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះដែរ តាមរយៈសារលិខិតក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៥ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់ជាអនុសាសន៍ និងគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួនដល់គ្រប់ភាគីពាក់ព័ន្ធដូចខាងក្រោម៖

ទី១- បន្តពង្រឹងយន្តការក្នុងការសម្របសម្រួល និងសហប្រតិបត្តិការលើការងារលើកកម្ពស់អនាម័យជនបទ ឱ្យកាន់តែប្រសើរឡើង តាមរយៈក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ទី២- ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តចូលរួមសហការ ឱ្យកាន់តែទូលំទូលាយ និងជិតស្និទ្ធបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងដើម្បី ឈានទៅសម្រេចគោលដៅនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបានកំណត់ថា នៅ ឆ្នាំ២០៣០ ត្រូវសម្រេចឱ្យបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យ ១០០% នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

ទី៣- ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តខិតខំស្វែងរកការគាំទ្រ និងកៀរគរធនធានពីដៃគូអភិវឌ្ឍ វិស័យ ឯកជន ក៏ដូចជាសប្បុរសជននានា ដើម្បីចូលរួមចំណែកជំរុញ និងលើកកម្ពស់អនាម័យជនបទ។

ទី៤- ក្រសួងអភិវឌ្ឍន៍ជនបទ បន្តយកចិត្តទុកដាក់ និងពង្រឹងយន្តការចងក្រងប្រព័ន្ធគ្រប់គ្រងទិន្នន័យអត្រា គ្របដណ្តប់អនាម័យជនបទ ឱ្យបានកាន់តែច្បាស់លាស់ និងប្រកបដោយទំនុកចិត្ត ដើម្បីប្រើប្រាស់ជាមូលដ្ឋាន ក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការងារលើកកម្ពស់អនាម័យជនបទ។

ទី៥- ត្រូវខិតខំស្វែងរកបច្ចេកវិទ្យាថ្មីៗ ទាក់ទងនឹងការងារលើកកម្ពស់អនាម័យជនបទ ដែលសមស្របនិង មានភាពធន់ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការគ្រប់គ្រងកាកសំណល់លាមក។

ទី៦- ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងអង្គការមិនមែន រដ្ឋាភិបាល រៀបចំផែនការយុទ្ធសាស្ត្រជាតិ ក៏ដូចជាផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ជនបទ ជំហានទី៣ សម្រាប់ប្រើប្រាស់ជាផែនទីបង្ហាញផ្លូវ ក្នុងការជំរុញការលើកកម្ពស់អនាម័យជនបទ។

ទី៧- លើកទឹកចិត្ត និងគាំទ្រតាមគ្រប់រូបភាពដល់ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ដែលមាន អត្រាអនាម័យទាប ឱ្យទទួលបានអត្រាអនាម័យកាន់តែប្រសើរ និងឈានទៅសម្រេចបានជាខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។

ទី៨- ត្រូវបន្តយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតចំពោះក្រុមងាយរងគ្រោះ ជនក្រីក្រ ជនជាតិ ដើមភាគតិច ស្ត្រីមេម៉ាយ ជនពិការ និងអ្នកដែលរស់នៅក្នុងតំបន់ប្រឈម ដើម្បីឱ្យពួកគាត់មានលទ្ធភាពទទួលបាន សេវាអនាម័យជនបទកាន់តែប្រសើរឡើង៕

 

Email ThisBlogThis!Share to XShare to Facebook
Newer Post Older Post Home

0 Comments:

Post a Comment

ព័ត៌មានទូទៅប្រចាំថ្ងៃ

  • Popular
  • Tags
  • Blog Archives
  • អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រៃវែងបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសារក្រីក្រ ចំនួន ៧គ្រួសារ នៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង
      អនុសាខា កក្រក ក្រុងព្រៃវែង ៖ នៅថ្ងៃទី៣០ ខែមករាឆ្នាំ២០២៥ លោក ម៉ននី បណ្ឌិត ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រៃវែង បានដឹកន...
  • ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យសមិទ្ធផលនៃកម្មវិធីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB) និងធនាគារវិនិយោគអឺរ៉ុប (EIB) ក្នុងខេត្តបាត់ដំបង
    នៅថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្...
  • ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ស្នើរដ្ឋបាលខេត្ត សហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ រួមគ្នាទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ និងការកាប់ទន្រ្ទានព្រៃឈើយកដីធ្វើកម្មសិទ្ធិ
          (សៀមរាប)៖ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប បានស្នើរដ្ឋប...
  • ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ឆ្លើយតបតាមរយៈវិធានការជំនាញ ដើម្បីបង្ការ ទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលមានស្ថានភាពធ្ងន់ធ្ងរ និងស្នើពលរដ្ឋចូលរួមគោរពច្បាប់
    (ភ្នំពេញ)៖ មួយរយៈពេលចុងក្រោយនេះ អត្រាគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងគួរឲ្យកត់សម្គាល់ ទាំងនៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំន...
  • អភិបាលខេត្តកណ្តាល បានដឹកនាំមន្ទីរអង្គភាពជំនាញ ចុះពិនិត្យការស្តារប្រឡាយ បញ្ចៀសជំនន់ទឹកភ្លៀងជាង២ពាន់ម៉ែត្រ នៅក្រុងតាខ្មៅ
    នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ទីរអង្គភាពជំនាញ មន្ត្រីពាក់ព័ន្ធអាជ្ញាធរក្រុងតាខ្មៅ ...
  • កម្ពុជា និងអាល្លឺម៉ង់ពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងសំរាមប្រកបដោយចីរភាពនៅកម្ពុជា
    ភ្នំពេញ៖ក្រសួងបរិស្ថាន និងទីភ្នាក់ងារអាល្លឺម៉ងសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) ប្រចាំប្រទេសកម្ពុជា នៅរសៀលថ្ងៃទី២០ខែមករា ឆ្នាំ២០២៥ន...
  • អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុងឈីង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសចូលឆ្នាំសកល ២០២៥
     អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុងឈីង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសចូលឆ្នាំសកល ២០២៥ (ភ្នំពេញ)៖ លោក វណ្ណ វិទ្យា អគ្គក...
  • បណ្ឌិត អ៊ាង សុផល្លែត៖ គ្មានមន្រ្តីក្រសួងបរិស្ថានណាម្នាក់គេងលក់ស្រួលឡើយ បើពលរដ្ឋក្រីក្រ ពិសេសស្រ្តីមេម៉ាយជាជនងាយរងគ្រោះ នៅតាមតំបន់ការពារធម្មជាតិ ទទួលរងហានិភ័យបណ្តាលមកពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ
    (ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា គ្មានមន្រ្តីក្រសួងបរិស្ថានណាម្នាក់គេងលក់ស្រួលឡើយ ខណៈដែលប្រជាពលរដ្ឋក្...
  • រដ្ឋមន្ត្រី នេត្រ ភក្ត្រា ស្នើដល់អ្នកមានឥទ្ធិពលក្នុងសង្គមរួមគ្នាធ្វើអត្ថាធិប្បាយពីផលប៉ះពាល់ពីគ្រឿងញៀន តាមរយៈសារឯកជនរបស់ខ្លួនទៅដល់ស្រទាប់យុវជន និងពលរដ្ឋឱ្យចៀសឆ្ងាយពីគ្រឿងញៀន
    (ភ្នំពេញ)៖ រដ្ឋមន្ត្រី នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ ស្នើដល់ពិធីករ ពិធីការិនីកម្មវិធីកីឡ...
  • ភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលមានប្រមាណ ៣៥៣.៨២៣នាក់, ស្នងការនគរបាលខេត្ត ដឹកនាំកម្លាំងចុះល្បាតការពារសន្តិសុខតាមមូលដ្ឋាន និងគោលដៅសំខាន់ៗជូនភ្ញៀវទេសចរណ៍
    (ព្រះសីហនុ)៖ នៅយប់ថ្ងៃអង្គារ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឧត្ដមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចុះត្...

Labels

  • ជីវិតកំសាន្ត
  • ទេសចរណ៍
  • ព័ត៌មានកីឡា
  • ព័ត៌មានជាតិ
  • ព័ត៌មានសន្តិសុខ
  • ព័ត៌មានសេដ្ឋកិច្ច
  • ព័ត៌មានអន្តរជាតិ
  • សន្តិសុខសង្គម
  • សិល្ប:

គេហទំព័រ មានជ័យញូវ

ទីស្នាក់ការស្ថិតនៅផ្ទះលេខ០៣ ផ្លូវទំនប់៧មករា ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ / Tele: 0973909678 / 012913999

Popular Posts

  • សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវ អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងសេប៊ូ
    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមជាមួយប្រមុខរាជ/រដ្ឋាភិបាលនៃបណ្តាប្...
  • (no title)
         Posted on (ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Pa...
  • រដ្ឋបាលខេត្តពោធិ៍សាត់ ប្រារព្ធពិធីបុណ្យឡើងរោងជូន “ទេពឧកញ៉ា ឃ្លាំង មឿង” ដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាព និងឧទ្ទិសកុសលជូនវីរកងទ័ពការពារបូរណភាពទឹកដី
    ក្នុងស្មារតីអភិរក្សប្រពៃណី និងរំលឹកគុណូបការៈ ចំពោះវីរបុរសស្នេហាជាតិ នៅថ្ងៃទី០៩-១០ ខែឧសភា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានប្រារព្ធពិធីប...
  • ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលពិសេស ស្តីពីអាជ្ញាកណ្តាល និងការផ្សព្វផ្សាយប្រកាសស្តីពីក្រុមប្រឹក្សាអាជ្ញាកណ្តាល ជូនដល់សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល
    លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ...
  • សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញកាត់ខ្សែបូរសម្ពោធប្រគល់ផ្ទះ ១០០ខ្នង និងអណ្តូង ១២៥បន្ថែមទៀត ជូនដល់អតីតយុទ្ធជន និងនិវត្ដជន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ខេត្ដពោធិ៍សាត់
    មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញកាត់ខ្សែបូរសម្ពោធប្...
  • រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តភាពយុទ្ធនាការបោសសម្អាត ការឆបោកតាមប្រពន្ធបច្ចេកវិទ្យា Online Scam
    (ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តភាពយុទ្ធនាការបោសស...
  • សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតហុងគ្រី ចូលជួបជម្រាបលា
       (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Tibor BALOGHDI ឯកអគ្គរដ្ឋទូតហុងគ្រី ប្រចាំកម្ពុជា ចូលជួ...
  • ជួបកសិករក្នុងខេត្តរតនគិរី ឯកឧត្តមបណ្ឌិត កៅ ថាច លើកទឹកចិត្តឲ្យកសិករពិចារណាប្តូរទម្លាប់ធ្វើកសិកម្ម បើមិនដូច្នោះទេនឹងគេចពុំរួចពីបំណុលកើននោះឡើយ
    (រតនគិរី)៖ ឯកឧត្តម បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងជាប្រធានសមាគមបណ្តាញកសិករតេ...
  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតី សន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ត របស់ គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ
    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ អញ្ជើញជាអធិបតីភាពដ៏...
  • សម្តេចតេជោ ហ៊ុន សែន ស្នើខេត្តជាប់ព្រំដែន ទប់ស្កាត់ការលួចនាំទំនិញពីថៃ
    សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បន្តស្នើដល់អាជ្ញាធរពាក់​ព័ន្ធ ជាពិសេសខេត្តជាប់ព្រំដែនថៃ ទប់ស្កាត់ការលួចនាំទំនិញច...

Categories

  • ជីវិតកំសាន្ត
  • ទេសចរណ៍
  • ព័ត៌មានកីឡា
  • ព័ត៌មានជាតិ
  • ព័ត៌មានសន្តិសុខ
  • ព័ត៌មានសេដ្ឋកិច្ច
  • ព័ត៌មានអន្តរជាតិ
  • សន្តិសុខសង្គម
  • សិល្ប:

 
  • Popular Posts

    • អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រៃវែងបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសារក្រីក្រ ចំនួន ៧គ្រួសារ នៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង
        អនុសាខា កក្រក ក្រុងព្រៃវែង ៖ នៅថ្ងៃទី៣០ ខែមករាឆ្នាំ២០២៥ លោក ម៉ននី បណ្ឌិត ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រៃវែង បានដឹកន...
    • ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ស្នើរដ្ឋបាលខេត្ត សហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ រួមគ្នាទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ និងការកាប់ទន្រ្ទានព្រៃឈើយកដីធ្វើកម្មសិទ្ធិ
            (សៀមរាប)៖ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប បានស្នើរដ្ឋប...
  • About Me

    www.meancheynews.com
    View my complete profile
  • Labels

    • ជីវិតកំសាន្ត
    • ទេសចរណ៍
    • ព័ត៌មានកីឡា
    • ព័ត៌មានជាតិ
    • ព័ត៌មានសន្តិសុខ
    • ព័ត៌មានសេដ្ឋកិច្ច
    • ព័ត៌មានអន្តរជាតិ
    • សន្តិសុខសង្គម
    • សិល្ប:
  • Total Pageviews

Copyright © គេហទំព័រ មានជ័យញូវ | Powered by Blogger
Design by NewWpThemes | Blogger Theme by Lasantha - |