សូមស្វាគមន៍ កាសែត គេហទំព័រ មានជ័យញូវ / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ:លោក​ លោក រាជ្យ វុត្ថា ទីស្នាក់ការស្ថិតនៅផ្ទះលេខ០៣ ផ្លូវទំនប់៧មករា ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ / Tele: 0973909678 / 012913999

សូមស្វាគមន៍ www.kaset-ning-k-meancheynews.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ : លោក រាជ្យ វុត្ថា ទីស្នាក់ការស្ថិតនៅផ្ទះលេខ០៣ ផ្លូវទំនប់៧មករា ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ / Tele: 0973909678 / 012913999

Friday, February 20, 2026

ក្រុមសេនាតេជោសន្តិភាព នាំយកទឹកបរិសុទ្ធកម្ពុជាចំនួន ១ ០០០កេស ជូនវីរកងទ័ព និងវីរនគបាលជាតិ ឈរជើងនៅជួរមុខប្រចាំនៅទិសខេត្តបន្ទាយមានជ័យ

ចំនួនអ្នកទស្សនា: Views

(បន្ទាយមានជ័យ)៖ លោក កែង ផុង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមសេនាតេជោសន្តិភាព និងលោក ព្រហ្ម ប៊ុនឡុង ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមសេនាតេជោសន្តិភាព នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បាននាំយកទឹកបរិសុទ្ធកម្ពុជា ចំនួន ១ ០០០កេស ជូនដល់វីរកងទ័ព និងវីរនគបាលជាតិ កំពុងឈរជើងនៅជួរមុខប្រចាំនៅទិសខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះលោក កែង ផុង​ និងលោក ព្រហ្ម ប៊ុនឡុង បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលលោកតែងតែគិតគូរជានិច្ចពីសុខទុក្ខរបស់វីរកងទ័ព និងវីរនគរបាលទាំងអស់ កំពុងឈរជើងជួរមុខ។

លោក កែង ផុង​ និងលោក ព្រហ្ម ប៊ុនឡុង បានសម្តែងការគោរពដឹងគុណការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរកងទ័ពនូវវីរភាព និងការលះបង់គ្រប់បែបយ៉ាង ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីនៃកម្ពុជា ពីការរំលោភឈ្លានពានរបស់កងទ័ពថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

លោក កែង ផុង​ និងលោក ព្រហ្ម ប៊ុនឡុង ក៏បានជូនពរឱ្យវីរកងទ័ព និងវីរនគរបាលទាំងអស់ មានសុខភាពល្អ កម្លាំងមាំមួន ដើម្បីបន្តបេសកកម្មការពារប្រទេសជាតិរបស់យើង៕

0 Comments:

Post a Comment