សូមស្វាគមន៍ កាសែត គេហទំព័រ មានជ័យញូវ / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ:លោក​ លោក រាជ្យ វុត្ថា ទីស្នាក់ការស្ថិតនៅផ្ទះលេខ០៣ ផ្លូវទំនប់៧មករា ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ / Tele: 0973909678 / 012913999

សូមស្វាគមន៍ www.kaset-ning-k-meancheynews.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ : លោក រាជ្យ វុត្ថា ទីស្នាក់ការស្ថិតនៅផ្ទះលេខ០៣ ផ្លូវទំនប់៧មករា ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ / Tele: 0973909678 / 012913999

Sunday, April 7, 2024

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងផ្សព្វផ្សាយប្រកាសស្តីពី បទវិន័យនគរបាលជាតិកម្ពុជា ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

ចំនួនអ្នកទស្សនា: Views

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងផ្សព្វផ្សាយប្រកាសស្តីពី បទវិន័យនគរបាលជាតិកម្ពុជា ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការរងនគរបាលខេត្ត។

ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងនគរបាលខេត្ត លោក លោកស្រីនាយ នាយរងការិយាល័យ លោកអធិការ អធិការរងនគរបាលអធិការរងទទួលការងារសេនាធិការ ក្រុង/ស្រុកទាំង០៨ លោកមេបញ្ជាការ មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនទាំង០២ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនទាំង១៥ និងលោក លោកស្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨០ សរុបវត្តមាន ២៧៨នាក់ ស្រី ១៥នាក់៕

0 Comments:

Post a Comment